(ភ្នំពេញ)៖ ក្នុងគោលដៅជួយសន្សំសំចៃថវិការបស់ប្រជាពលរដ្ឋ ជាពិសេសគឺសម្រាប់ប្រជាជនរស់នៅតាមតំបន់ដាច់ស្រយ៉ាល ក្រុមហ៊ុនខេភីអេឡិកត្រូនិច (KP Electronic) បាននាំចូលនូវកង្ហាប្រភេទថ្មី ដែលមានសមត្ថភាព ប្រើដោយកំដៅពន្លឺព្រះអាទិត្យ (បន្ទះសូឡា)។
លោក Huang Lim Tong អគ្គនាយករងក្រុមហ៊ុន KP Electronic ទទួលបន្ទុកផ្នែកបច្ចេកទេស បានឲ្យដឹងថា ទោះបីបច្ចុប្បន្នមានកង្ហាសំបូរបែប ដាក់លក់នៅលើទីផ្សារទាំងគុណភាពល្អ ឬមិនល្អក៏ដោយ ប៉ុន្តែមកទល់ពេលនេះ កម្ពុជានៅមិនទាន់មានកង្ហាប្រើពន្លឺព្រះអាទិត្យចរាចរណ៍នៅលើទីផ្សារនោះទេ។ «បច្ចុប្បន្នកម្ពុជាមានអាកាសធាតុក្តៅ តំបន់ដាច់ស្រយ៉ាលមួយចំនួន នៅមិនទាន់មានអគ្គិសនីប្រើប្រាស់ ចំណែកតម្លៃអគ្គិសនីនៅតំបន់ខ្លះក៏ខ្ពស់គួរសម ដែលជាមូលហេតុចម្បងធ្វើឲ្យក្រុមហ៊ុនយើងខ្ញុំ សម្រេចនាំចូលកង្ហាប្រើពន្លឺព្រះអាទិត្យ សម្រាប់ចែកចាយនៅលើទីផ្សារកម្ពុជា ដើម្បីចូលរួមសន្សំសំដៃសេដ្ឋកិច្ចគ្រួសារពលរដ្ឋខ្មែរ»។
កង្ហាប្រើពន្លឺព្រះអាទិត្យនេះ ជាបច្ចេកវិទ្យាចុងក្រោយ ដែលផលិតឡើងដោយរបស់វិស្វករប្រទេសចិន មានតម្លៃសមរម្យ ចាប់ពី ២៧ដុល្លារអាមេរិក រហូតដល់ ៤០ដុល្លារអាមេរិក ទៅតាមទំហំតូច-ធំ និងសមត្ថភាពប្រើប្រាស់របស់វា។ កង្ហានេះ ក៏មានសមត្ថភាពខ្ពស់អាចប្រើប្រាស់បានគ្រប់ទីកន្លែង ដោយគ្រាន់តែដាក់ផ្ទាំងសឡានៅពីលើដំបូលផ្ទះ ឬដាល់នៅលើទីតាំង ដែលមានកំដៅព្រះអាទិត្យតែប៉ុណ្ណោះ លើសពីនេះវាមានទម្ងន់ស្រាលអាចចល័តបានគ្រប់ទីកន្លែង អាចដាក់តាមខ្លួនទៅកម្សាន្តនៅតំបន់ទេសចរណ៍នានាបានផងដែរ។
អគ្គនាយករងក្រុមហ៊ុនរូបនេះ បានអះអាងថា «ក្រៅពីមានសមត្ថភាពប្រើកំដៅព្រះអាទិត្យហើយនោះ វាមានលក្ខណៈពិសេសដែលអាចផ្ទុកកំដៅពន្លឺព្រះអាទិត្យ ប្រើប្រាស់បានរហូតដល់ ៦ម៉ោង លើសពីនេះ យើងអាចក៏អាចប្រើវាជាមួយនឹងអគ្គិសនី (ភ្លើងរដ្ឋ) និងអាគុយបានផងដែរ។ ចំណែកការផលិតវិញ កង្ហានេះ បានផលិតពីជ័រស្វិត មានគុណភាពខ្ពស់ដួលមិនបាក់ និងមានប៊ូតុងកំណត់ម៉ោងសម្រាប់បិទ ដោយស្វ័យប្រវត្ត ចំណែកសន្ទះខាងមុខកង្ហា មានភាពញឹក អាចទប់មិនឲ្យក្មេងលូកដៃចូលបាន រីឯដុំភ្លើងរបស់វាផលិតពីស្ពាន់មានសមត្ថភាពវិល ២៤ម៉ោង ដោយមិនឡើងកំដៅ ហើយល្បឿខ្យល់វិលជុំគឺ ១២០០ក្នុងមួយវិនាទី»។
ក្រៅពីនាំចូលមកទីផ្សារកម្ពុជា (កង្ហាខេភី) ដែលជាបច្ចេកវិទ្យាចុងក្រោយរបស់វិស្វករចិន មានរោងចក្រផលិតនៅខេត្តក្វាងតុងនេះ ត្រូវបានគេនាំចេញទៅលក់នៅប្រទេសបរទេស មួយចំនួនផងដែរ ដូចជា៖ ប្រទេសកាណាដា អូស្រា្តលី សឹង្ហាបូរី និងម៉ាឡេស៊ីជាដើម។ សម្រាប់អតិថិជនដែលជាវកង្ហាអគ្គិសនីនេះ នឹងទទួលបានការធានាការប្រើប្រាស់រយៈពេល ៣ខែ។ ក្រៅពីកង្ហាប្រើពន្លឺព្រះអាទិត្យ ក្រុមហ៊ុនក៏បាននចាំចូលកង្ហាប្រើភ្លើងអគ្គិសនី និងកង្ហាប្រើអាគុបានដែរ។
គួរបញ្ជាក់ផងដែរថា ទស្សនៈវិស័យនៃក្រុមហ៊ុន KP Electronic គឺចង់សន្សំសំចៃថវិកាដល់ពលរដ្ឋ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងចូលរួមថែរក្សារបរិស្ថាននៅកម្ពុជា ជាពិសេសគឺដើម្បីបំពេញតម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
អាចរកទិញបានតាមរយៈទូរស័ព្ទ៖ 015 57 20 03 / 097 55 26 555 / 093 70 53 53