(ប៉ៃលិន)៖ រដ្ឋបាលខេត្តប៉ៃលិន បានប្រកាសពីការរកឃើញវិជ្ជមាន អ្នកជំងឺកូវីដ១៩ ចំនួន ១០នាក់ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃ០៧ ខែកក្កដា ឆ្នាំ២០២១នេះ។

រដ្ឋបាលខេត្តប៉ៃលិន បានបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ ទាំង១០នាក់លើនេះ គឺចំនួន៥នាក់ ជាពលករធ្វើដំណើរមកពីប្រទេសថៃ និង៥នាក់ទៀត ជាអ្នកដំណើរចូលមកខេត្តប៉ៃលិន។

ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក៕

សូមអានសេចក្តីប្រកាសព័ត៌មានខាងក្រោម៖