(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីរកឃើញករណីអ្នកវិជ្ជមានកូវីដ១៩ ចំនួន៥៩នាក់ បន្ថែមទៀត និងស្លាប់១នាក់ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកចំនួន១១ នាថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៧ ខែកក្កដានេះ។
រដ្ឋបាលខេត្តបានបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ទាំង ៥៩នាក់ខាងលើនេះ មូលដ្ឋានក្នុងស្រុកចំនួន១១ រួមមានក្រុងព្រៃវែង ៦នាក់, ស្រុកពាមរក៍ ចំនួន ១៩នាក់, ស្រុកស្វាយអន្ទរ ចំនួន ១០នាក់, ស្រុកបាភ្នំ ចំនួន ៥នាក់, ស្រុកព្រះសេ្ដច ចំនួន ៥នាក់, ស្រុកកញ្ច្រៀច ចំនួន ៤នាក់, ស្រុកមេសាង ចំនួន ៣នាក់, ស្រុកពារាំង ចំនួន ២នាក់, ស្រុកពាមជរ ចំនួន ២នាក់, ស្រុកកំពង់ត្របែក ចំនួន ២នាក់ និងស្រុកសុីធរកណ្តាល ចំនួន ១នាក់។
បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ១៩ ទាំង ៥៩នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។
ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក៕