(ភ្នំពេញ)៖ កម្មវិធីប្រឡងចម្រៀងដ៏ល្បី ​លំដាប់ថ្នាក់ពិភពលោក «The Voice Cambodia» រដូវកាលទី២ វគ្គ The Blind Audition បានវិលមកសារជា​ថ្មី​ម្តង​ទៀតហើយ ឈានដល់សប្ដាហ៍ទី៣នេះ និងបានចាប់ផ្តើមចាក់​ផ្សាយជា​ផ្លូវការ​ កាលពីរាត្រីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៦ ចេញពីស្ទូឌីយោ ហង្សមាស HDTV Aeon Mall ភ្នំពេញ ជាន់ទី៤ ក្រោមការឧបត្ថម្ភផ្តាច់មុខ ដោយស្រាបៀរកម្ពុជា ខណៈដែលកម្មវិធីនេះ ទទួលបានការចាប់អារម្មណ៍ ពី​សំណាក់មហាជនទូទៅ គ្រប់មជ្ឈដ្ឋានទាំងអស់។

​កម្មវីធី «The Voice Cambodia» រដូវកាលទី២ វគ្គ The Blind Audition នេះ ត្រូវបានគេរំពឹងថា នឹងមានភាពអស្ចារ្យ និងល្អជាងមុន ជាមួយនឹង បេក្ខជន-បេក្ខនារី​ ជាច្រើនរូប ដែល​បាន​សម្រាំងចេញ ពីតាមបណ្តាខេត្តក្រុងនានា​ បានមកធ្វើការ បញ្ចេញនូវទេពកោសល្យ និងសមត្ថភាពរបស់ខ្លួន​ជាបន្តបន្ទាប់ នៅក្រោយខ្នង Coach ទាំងបួននាក់។

ជាក់ស្ដែង នៅយប់មិញនេះ មានបេក្ខជនមួយចំនួន បានឆ្លងផុតវគ្គ និងមួយចំនួនទៀតបានធ្លាក់ ជាពិសេសមានបេក្ខជន-បេក្ខនារីមួយចំនួន ទទួលបានការចាប់អារម្មណ៍ខ្លាំងផងដែរ។

ចង់ដឹងថា តើបេក្ខជន-បេក្ខនារីណាខ្លះ មានសមត្ថភាព​បានឆ្លងវគ្គបន្ត សូមទស្សនានូវវីដេអូទាំងស្រុង ដូចខាងក្រោមនេះ៖

- The Voice Cambodia រដូវកាលទី 2 វគ្គ The Blind Auditions សប្តាហ៍ទី 3
សូមទស្សនាបេក្ខជន៖ ណាវ ពុទ្ធី អាយុ 25 ឆ្នាំ
មកពីខេត្ត កោះកុង

- The Voice Cambodia រដូវកាលទី 2 វគ្គ The Blind Auditions សប្តាហ៍ទី 3
សូមទស្សនាបេក្ខជន៖ គិត វាសនា អាយុ 25 ឆ្នាំ
មកពីខេត្ត ព្រៃវែង

- The Voice Cambodia រដូវកាលទី 2 វគ្គ The Blind Auditions សប្តាហ៍ទី 3
សូមទស្សនាបេក្ខជន៖ គិន ភារៈ អាយុ 24 ឆ្នាំ
មកពីខេត្ត ព្រះវិហារ

- The Voice Cambodia រដូវកាលទី 2 វគ្គ The Blind Auditions សប្តាហ៍ទី 3
សូមទស្សនាបេក្ខនារី៖ តន់ ច័ន្ទស៊ីម៉ា អាយុ 17 ឆ្នាំ
មកពីខេត្ត តាកែវ

- The Voice Cambodia រដូវកាលទី 2 វគ្គ The Blind Auditions សប្តាហ៍ទី 3
សូមទស្សនាបេក្ខនារី៖ ហ៊ឺ ស្រីញាតិ អាយុ 24 ឆ្នាំ
ជាបេក្ខនារីរស់នៅទីក្រុង ភ្នំពេញ

- The Voice Cambodia រដូវកាលទី 2 វគ្គ The Blind Auditions សប្តាហ៍ទី 3
សូមទស្សនាបេក្ខជន៖ ហួន សំអុល អាយុ 25 ឆ្នាំ
ជាបេក្ខជនរស់នៅទីក្រុង ភ្នំពេញ

- The Voice Cambodia រដូវកាលទី 2 វគ្គ The Blind Auditions សប្តាហ៍ទី 3
សូមទស្សនាបេក្ខជន៖ យ៉ិន មុន្នី អាយុ 25 ឆ្នាំ
មកពីខេត្ត កណ្ដាល

- The Voice Cambodia រដូវកាលទី 2 វគ្គ The Blind Auditions សប្តាហ៍ទី 3
សូមទស្សនាបេក្ខជន៖ ចៅ សុខម៉ី អាយុ 27 ឆ្នាំ
មកពីខេត្ត កណ្ដាល
ច្រៀងបទ៖ You Rais

- The Voice Cambodia រដូវកាលទី 2 វគ្គ The Blind Auditions សប្តាហ៍ទី 3
សូមទស្សនាបេក្ខជន៖ រ៉ុម រាន់ អាយុ 20 ឆ្នាំ
មកពីខេត្ត សៀមរាប

- The Voice Cambodia រដូវកាលទី 2 វគ្គ The Blind Auditions សប្តាហ៍ទី 3
សូមទស្សនាបេក្ខនារី៖ សោម ពិសី អាយុ 18 ឆ្នាំ
ជាបេក្ខនារីរស់នៅទីក្រុង ភ្នំពេញ

- The Voice Cambodia រដូវកាលទី 2 វគ្គ The Blind Auditions សប្តាហ៍ទី 3
សូមទស្សនាបេក្ខនារី៖ ជា សារ៉ុន អាយុ 28 ឆ្នាំ
មកពីខេត្ត កំពង់ស្ពឺ

- The Voice Cambodia រដូវកាលទី 2 វគ្គ The Blind Auditions សប្តាហ៍ទី 3
សូមទស្សនាបេក្ខជន៖ ថែល ថៃ អាយុ 25 ឆ្នាំ
ជាបេក្ខជនរស់នៅទីក្រុង ភ្នំពេញ
ច្រៀងបទ៖ សង្សារក្រជូនពរអូន

- The Voice Cambodia រដូវកាលទី 2 វគ្គ The Blind Auditions សប្តាហ៍ទី 3
សូមទស្សនាបេក្ខនារី៖ យិន មួយហេង អាយុ 16 ឆ្នាំ
មកពីខេត្ត កំពង់ចាម
ច្រៀងបទ៖ ព្រោះស្រឡាញ់គេខ្លាំង

នៅរាត្រីទីបី នៃវគ្គ The Blinds Auditions នេះ Coach និមួយៗទទួលបានកូនក្រុមបន្ថែមរៀងៗខ្លួនគឺ៖
✌ Coach កញ្ញា៖ តន់ ច័ន្ទស៊ីម៉ា និង ថែល ថៃ
✌ Coach សុវណ្ណរាជ៖ ណាវ ពុទ្ធី, គិត វាសនា និង យ៉ាវ មួយហេង
✌ Coach បាយ៉ារិទ្ធ៖ ចៅ សុខម៉ី និង សោម ពិសី
✌ Coach សោភា៖ ហួន សំអុល និង ជា សារ៉ុន