(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ (COVID-19) នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៥,១៩៣,៦២០នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ៩៩,៦០៥នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ២,៣៤៥,០១៨នាក់ (ស្លាប់ ៦១,៨៦៨នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,៤៤៥,៨៣២នាក់ (ស្លាប់ ២៥,២៩៦នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៧៩២,៦៩៣នាក់ (ស្លាប់ ៥,៦៧៧នាក់)
* ថៃ ឆ្លងចំនួន ២៩៤,៦៥៣នាក់ (ស្លាប់ ២,៣៣៣នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ១៧១,៩៧៦នាក់ (ស្លាប់ ៣,៥១៣នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦២,៦៤០នាក់ (ស្លាប់ ៣៦នាក់)
* កម្ពុជា ឆ្លងចំនួន ៥៦,១២២នាក់ (ស្លាប់ ៧៧៩នាក់)
* វៀតណាម ឆ្លងចំនួន ២២,០៦៤នាក់ (ស្លាប់ ៩៧នាក់)
* ទ្បាវ ឆ្លងចំនួន ២,៣៥៦នាក់ (ស្លាប់ ៣នាក់)
* ព្រុយណេ ឆ្លងចំនួន ២៦៦នាក់ (ស្លាប់ ៣នាក់)៕