(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹង បង្ហាញអត្ដសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន១០៣នាក់បន្ថែមទៀត ដែលទើបរកឃើញថ្មីប្រកាសដោយក្រសួងសុខាភិបាល។ ខណៈជាសះស្បើយមានចំនួន៩៤នាក់ និងស្លាប់១នាក់ផងដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី០៦ ខែកក្កដានេះ។

រដ្ឋបាលខេត្តស្វាយរៀង ក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ១៩ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព ក្នុងករណីមានអាការខុសប្រក្រតី ត្រូវផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក។

សូមជម្រាបថា គិតត្រឹមថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តស្វាយរៀង រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន៣,០៧០នាក់, ជាសះស្បើយ ចំនួន១,៨១៨នាក់, កំពុងសម្រាកព្យាបាល ចំនួន១,១៧១នាក់ និងស្លាប់ចំនួន៣៧នាក់៕