(ឧត្តមរមានជ័យ)៖ ខេត្តឧត្ដរមានជ័យ នៅថ្ងៃទី០៦ ខែកក្ដដា ឆ្នាំ២០២១នេះ បន្តរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ៨៧នាក់បន្ថែមទៀត និងមានអ្នកជំងឺចំនួន២៤នាក់ បានជាសះស្បើយផងដែរ។
បើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ ទាំង៨៧នាក់ខាងលើនេះ មានអ្នកជំងឺចំនួន ៧៨នាក់ មកពីប្រទេសថៃ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យរកឃើញជំងឺកូវីដ១៩ ចំនួន១,០៩៥ករណី ក្នុងនោះករណីនាំចូលពីបរទេសចំនួន ៩៧៣ករណី និងករណីឆ្លងក្នុងសហគមន៍ ២០ កុម្ភៈ ចំនួន១២២ករណី បានព្យាបាលជាសះស្បើយចំនួន ២០១នាក់ កំពុងសម្រាកព្យាបាលចំនួន៨៩១នាក់ និងស្លាប់បាត់បង់ជីវិត ៣នាក់ផងដែរ៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តឧត្តរមានជ័យ៖