(ភ្នំពេញ)៖ យោងតាមលិខិតផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពូជា ផ្ញើជូនរដ្ឋសភា ដែលអង្គភាព Fresh News ទើបទទួលបាននៅព្រឹកថ្ងៃច័ន្ទនេះបានបង្ហាញថា លោក អ៉ឹម សួស្តី ត្រូវបានសម្តេចតេជោ ស្នើកែប្រែតួនាទីពីរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទៅជា ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស។
នៅក្នុងលិខិតផ្ញើជូនរដ្ឋសភា បានបញ្ជាក់ថា៖ «យោងតាមសមត្ថភាព និងបទពិសោធន៍ការងារកន្លងមក ព្រមទាំងយោងតាមសេចក្តីត្រូវការចាំបាច់របស់រាជរដ្ឋាភិបាល ខ្ញុំសូមអនុញ្ញាតធ្វើការកែប្រែលើសំណើរកែសម្រួល និងបំពេញបន្ថែមលើសមាសភាព នៃសមាជិកនៃរាជរដ្ឋាភិបាល ដូចមានចែងក្នុងលិខិតលេខ២៧៣ ល.ស ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ ដោយស្នើតែងតាំង ឯកឧត្តម អ៉ឹម សួស្តី ជាទេសរដ្ឋមន្រ្តី (ទទួលបន្ទុកបេសកកម្មពិសេសស)វិញ»។
ខាងក្រោមនេះជាលិខិតផ្លូវរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនសម្តេច ហេង សំរិន៖