(ភ្នំពេញ)៖​ បុរសម្នាក់ដែលគេពុំដឹងថា ធ្វើការនៅអង្គភាពខាងណា  ពិតប្រាកដនោះ ផឹកស៊ីស្រវឹង ហើយជិះម៉ូតូ ដកកាំភ្លើងបាញ់មេឃមួយគ្រាប់យ៉ាងរំភើយ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់គេឯង ទាំងកណ្តាលអាធ្រាត្រ រហូតផ្អើលដល់កម្លាំងអាវុធហត្ថចំនួន២ខណ្ឌ ដេញស្ទាក់ឃាត់បានភ្លាមៗ នៅវេលាម៉ោង ១២៖២០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី ២១ ខែមីនា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវ២០០៤ ស្ថិតក្នុងភូមិត្រពាំងល្វា សង្កាត់កកាប ខណ្ឌពោធិសែនជ័យ ។

ជនបាញ់បោះសេរីខាងលើ មិនត្រូវគេបានស្គាល់ ពីអត្តសញ្ញាណនោះទេ តែមានអាវុធហត្ថម្នាក់ បានបង្ហើបប្រាប់ថា ជននោះជាមន្ត្រីអាវុធហត្ថ ។

តាមប្រភពព័ត៌មានបាមប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនដែលបាញ់បោះខាងលើនេះ ជិះម៉ូតូមួយគ្រឿងម៉ាក Wave 110CC ពណ៍ក្រហម ពាក់ស្លាកលេខ 1FE-6269 ទើបចេញពីហាងផឹកស៊ូមួយ នៅតាមផ្លូវ២០០៤ លុះជិះមកដល់មុខហាង យីហោសែនរីករាយ ជននោះក៏បានដកកាំភ្លើង ពីចង្កេះបាញ់ឡើងលើ១គ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់អាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ដែលយាមតាមហាងនៅផ្លូវ២០០៤ ចេញដេញតាម និងរាយការណ៍តាមវិទ្យុទាក់ទង ទៅគ្រប់គោលដៅចេញជួយស្ទាក់ ហើយជនបាញ់បោះសេរីនោះ បានជិះម៉ូតូគេ រត់តាមផ្លូវណតប្រ៊ីជរត់មកផ្លូវវេងស្រេង រួចបត់មករោងចក្រអគ្គីសនីទួលពង្រ ហើយជិះបត់ទៅខាងកើត ប្រហែលជា១០០ម៉ែត្រក្រោយបុរី លឹម ឈាងហាក់ ក៏ត្រូវអាវុធហត្ថខណ្ឌមានជ័យ ចេញឃាត់បានតែម្តង ។

ក្រោយពីឃាត់បានភ្លាម ដោយមានការបញ្ជាពីថ្នាក់លើ កំលាំងអាវុធហត្ថប្រញាប់ប្រញាល់ បញ្ជូនជនបាញ់បោះនោះទៅ ទីបញ្ជារការរដ្ឋានអាវុធហត្ថក្រុងភ្នំពេញយ៉ាងលឿន ដោយមិនបញ្ជាក់ព័ត៌មានច្បាស់នោះទេ៕

បុរសម្នាក់ផឹកស្រវឹង ដកកាំភ្លើងបាញ់មេឃមួយគ្រាប់ ត្រូវអាវុធហត្ថខណ្ឌមានជ័យឃាត់ខ្លួន (ភ្នំពេញ)៖ បុរសម្នាក់ដែលគេពុំដឹងថា ធ្វើការនៅអង្គភាពខាងណា ពិតប្រាកដនោះ ផឹកស៊ីស្រវឹង ហើយជិះម៉ូតូ ដកកាំភ្លើងបាញ់មេឃមួយគ្រាប់យ៉ាងរំភើយ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់គេឯង ទាំងកណ្តាលអាធ្រាត្រ រហូតផ្អើលដល់កម្លាំងអាវុធហត្ថចំនួន២ខណ្ឌ ដេញស្ទាក់ឃាត់បានភ្លាមៗ នៅវេលាម៉ោង ១២៖២០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី ២១ ខែមីនា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវ២០០៤ ស្ថិតក្នុងភូមិត្រពាំងល្វា សង្កាត់កកាប ខណ្ឌពោធិសែនជ័យ ។

Posted by Fresh News Photo on Sunday, March 20, 2016