(ព្រះសីហនុ)៖ លោក អ៉ី សុខឡេង អភិបាលក្រុងព្រះសីហនុ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី២ ជូនប្រជាពលរដ្ឋរស់នៅក្នុងក្រុងព្រះសីហនុ។ នេះបើតាមសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
ទីតាំងដែលកំពុងដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី២ ជូនប្រជាពលរដ្ឋនេះមានចំនួន៥ទីតាំង រួមមាន៖
* ទី១៖ ទីតាំងសាលាបឋមសិក្សា អនុវិទ្យាល័យ តេជោសែនកម្មករ
* ទី២៖ ទីតាំងសាលាបឋមសិក្សា វិទ្យាល័យ ហ៊ុន សែន ឃ្លាំងលើ
* ទី៣៖ ទីតាំងសាលាបឋមសិក្សា អនុវិទ្យាល័យ សាគូរ៉ា
* ទី៤៖ ទីតាំងសាលាអនុវិទ្យាល័យ សម្ដេចឪ
* ទី៥៖ ទីតាំងសាលាបឋមសិក្សា វិទ្យាល័យ ហ៊ុន សែន មិត្ដភាព។
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលក្រុងព្រះសីហនុ៖