(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ដោយក្រើនរំលឹកចំពោះប្រជាពលរដ្ឋមានអាយុ១៨ ឆ្នាំឡើងទៅ ដែលមិនទាន់បានទៅចាក់វ៉ាក់សាំងដូសទី១ និងដូសទី២ សូមប្រញាប់ទៅទទួលការចាក់ទៅតាមកាលបរិច្ឆេទកំណត់ចុងក្រោយ សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

សេចក្តីជូនដំណឹងបញ្ជាក់ថា «រដ្ឋបាលរាជធានីភ្នំពេញ សូមក្រើនរំលឹកជាលើកចុងក្រោយដល់បងប្អូន ប្រជាពលរដ្ឋមានអាយុ១៨ឆ្នាំឡើងទៅ ដែលមិនទាន់ទៅចាក់វ៉ាក់សាំងដូសទី១ និងដូសទី២ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ សូមមេត្តារួសរាល់អញ្ជើញមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ រៀងរាល់ម៉ោង៨ព្រឹក ដល់ម៉ោង៥រសៀលត្រឹមថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ តាមទីតាំងដែលបានកំណត់»

ទីតាំងដែលមានកំណត់ មាននៅតាមបណ្តាមន្ទីរពេទ្យ និងមណ្ឌលសុខភាពក្នុងខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ៕

សូមអានសេចក្តីជូនដំណឹងទាំងស្រុង៖