(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានសម្រេចបិទផ្សារលើធំថ្មី ស្ថិតនៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ក្រោយពេលទីតាំងនេះមានការឆ្លងរាលដាលជំងឺកូវីដ១៩។

រដ្ឋបាលខេត្ត ក៏បានបញ្ជាក់ផងដែរថា ការបិទផ្សារនេះក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ១៩ និងទប់ស្កាត់កុំឱ្យជំងឺឆ្លងទៅតំបន់ផ្សេង៕