(កោះកុង)៖ ដីព្រៃស្មាច់តំបន់ការពាររបស់គណៈកម្មការខេត្ត ត្រូវបានជនខិលខូចចូលកាប់ទន្រ្ទាន់នៅពេលយប់ៗ ដើម្បីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនប្រហែល២០០ម៉ែត្រ ជម្រៅប្រហែល១០០ម៉ែត្រ ស្ថិតនៅភូមិតែងកង់ និងភូមិព្រលានឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។

ពាក់ព័ន្ធការលួចកាប់ទន្រ្ទានដីព្រៃស្មាច់ របស់រដ្ឋបាលខេត្តបម្រុងទុកនេះ នារសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ បានបញ្ជាក់ថា «ដីព្រៃស្មាច់បម្រុងទុករបស់រដ្ឋបាលខេត្តនេះ ក្នុងរយៈពេលប៉ុន្មានថ្ងៃ មានជនខិលខូចលួចចូលមកកាប់ទន្រ្ទានដីព្រៃស្មាច់ ដែលជាជម្រកជីវៈជម្រុះសត្វព្រៃមច្ឆាជាតិ ធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ករណីនេះជាទង្វើខុសច្បាប់ទាំងស្រុង ពីព្រោះដីនេះជាតំបន់ការពារ របស់គណៈកម្មការខេត្តនេះជាដីបម្រុងទុករបស់រដ្ឋបាលខេត្តជាដីតំបនការការពាររបស់គណៈកម្មការខេត។ ដូច្នេះជនខិលខូច និងអ្នកដែលពាក់ព័ន្ធដែលលួចកាប់ទន្រ្ទានដីព្រៃស្មាច់ត្រូវដកខ្លួនចេញជាបន្ទាន់ បើមិនដូច្នេះទេអាជ្ញាធរនឹងមានវិធានទៅតាមផ្លូវច្បាប់ និងត្រូវប្រឈមទោសទណ្ឌទៅតាមផ្លូវជាមិនខាន»

ចំពោះករណីខាងនេះ លោកបានរាយការណ៍ជូនថ្នាក់ខេត្តអស់ហើយ ដើម្បីឱ្យខេត្តផ្តល់យោបល់មកវិញដើម្បីយើងមានវិធានការអនុវត្តន៍ទៅតាមនីតិវិធីផ្លូវច្បាប់។

លោកបានបញ្ជាក់ថា នៅល្ងាចថ្ងៃទី៥ ខែកក្កដាឆ្នាំ២០២១នេះ លោកបានដឹកនាំគណៈបញ្ជាការឯកភាពស្រុកបូទុមសាគរចុះគោលដៅដែលជាកន្លែងជនខិលខូចលួចកាប់ទន្ទ្រានដីរដ្ឋធ្វើជាកម្មសិទ្ធនោះទំហ៊ុប្រហែលជិត ២០ហិចតា។ ប៉ុន្តែនៅពេលនេះគណៈបញ្ជាការឯកភាពស្រុកបូទុមសាគរ កំពុងស្វែងរកមុខជនខិលខូចជាមេខ្លោងមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។

សូមរំលឹកបន្តិចដែលជាមតិរបស់មហាជនបាននិយាយថា ដីតំបន់ការពាររបស់របស់គណៈកម្មការខេត្តនៅទល់មុខស្នាក់ការល្បាតកណ្តោល របស់មន្ទីរបរិស្ថាន ហេតុអីក៏មន្ត្រីបរិស្ថានអត់ដឹងទល់មិខគ្នាសោះ ជនខិលខូចកាប់ទន្រ្ទានប៉ុហ្នឹងហើយនៅតែមិនដឹងទៀត៕