(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ថា អ្នកជំងឺកូវីដ១៩ ចំនួន៤០នាក់ បានជាសះស្បើយនាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលនៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ។
អាជ្ញាធរខេត្តបានឱ្យដឹងថា អ្នកជំងឺដែលបានជាសះស្បើយទាំង៤០នាក់ ត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលព្យាបាល និងត្រូវបន្តធ្វើចត្តាឡីស័កដោយខ្លួនឯងរយៈពេល១៤ថ្ងៃបន្ថែមទៀត។
គិតត្រឹមថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ នៅខេត្តរតនគិរី បានរកឃើញអ្នកកូវីដ១៩ សរុបចំនួន៥៥៥នាក់ ព្យាបាលជាសះស្បើយចំនួន១០១នាក់ និងស្លាប់៤នាក់។
រដ្ឋបាលខេត្តរតនគិរី សូមបន្តអំពាវនាវដល់សាធារណៈជនទាំងអស់ ដែលធ្លាប់បានពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានដែលបានរកឃើញកន្លងមក សូមស្ម័គ្រចិត្តធ្វើតេស្តសំណាក ឬដាក់ខ្លួននៅដោយឡែកពីអ្នកដទៃនិងតាមដានសុខភាពជាប្រចាំ ក្នុងករណីមានការសង្ស័យសូមរាយការណ៍ទៅកាន់អាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ឬទំនាក់ទំនងលេខ៖ 097 595 77 88/ 092121 383/ 097 775 12 12៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តរតនគិរី៖