(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៩៣៥នាក់ ខណៈអ្នកជំងឺចំនួន៦៥៤ នាក់ជាសះស្បើយ។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៥៦,១២២នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៤៨,០៤០នាក់ និងស្លាប់សរុបចំនួន ៧៧៩នាក់៕