សាលាអន្តរជាតិ American Bridge រៀបចំការប្រកួតកីឡាបាល់ទាត់ប្រចាំសាលារបស់ខ្លួន
20-03-2016 18:21
(ភ្នំពេញ)៖ សាលាអន្តរជាតិ American Bridge បានរៀបចំការប្រកួតកីឡាបាល់ទាត់ជុំទី១ សប្តាហ៍ទី៣ រវាងសាខា និងសាខា ដោយនៅវេលាព្រឹកថ្ងៃអាទិត្យនេះ មានការប្រកួតចំនួន២គូ រវាងសាខាទី០១ ប្រកួតជាមួយសាខាទី១២ និងសាខាទី១១ ប្រកួតជាមួយសាខាទី០២។
ចំណែកពេលរសៀល គឺមានសាខាទី១៥ ប្រកួតជាមួយសាខាទី១៤ និងសាខាទី១៣ ប្រកួតជាមួយសាខាទី០៤ ដើម្បីសន្សំពិន្ទុ ឈានទៅវគ្គបន្ត។
សូមជំរាបថា សាលារៀនអន្តរជាតិអាមេរិកាំងប្រ៊ីជ បានបើកដំណើរការចំនួន១៧សាខាហើយ ក្រោយពីមានការគាំទ្រពីសម្រាក់បងប្អូនជាមាតាបិតា។ ចំពោះសាខាទី១៧ ទើបនឹងសម្ពោធនៅថ្ងៃទី២៩ ខែកុម្ភៈកន្លងទៅថ្មីៗ សាលារៀនអន្តរជាតិអាមេរិកាំងប្រ៊ីជ នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ធ្វើយ៉ាងណាឲ្យសិស្សានុសិស្សទទួល បានជោគជ័យក្នុងវិថីសិក្សាអប់រំនេះ៕