Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តព្រៃវែង ចូលរួមរំលែកមរណទុក្ខចំពោះគ្រួសារសពលោកយាយ យ៉ុល ណាត ស្លាប់ដោយសារជំងឺកូវីដ១៩

05-07-2021 20:35

(ព្រៃវែង)៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង សូមចូលរួមរំលែកមរណទុក្ខជូនចំពោះគ្រួសារសពលោកយាយ យ៉ុល ណាត ប្រជាពលរដ្ឋរស់នៅភូមិព្រៃមាស ឃុំអង្គររាជ្យ ស្រុកព្រះសេ្ដច ខេត្តព្រៃវែង បានទទួលមរណៈភាព នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១នេះ ក្នុងជន្មាយុ៧៣ឆ្នាំ ដោយសារជំងឺកូវីដ១៩។

នាឱកាសនោះដែរ លោកអភិបាលខេត្តសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធ លោកយាយ យ៉ុល ណាត សូមបានទៅកាន់សុគតិភពជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។

លោក ជា សុមេធី សូមប្រជាពលដ្ឋរស់នៅក្នុងខេត្តព្រៃវែងទាំងអស់ ចូលរួមអនុវត្តវិធានការ «៣ការពារ និង៣កុំ»៕