(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន២៤នាក់ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid test)។

យោងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះវិហារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានបញ្ជាក់ឱ្យដឹងថា ក្នុងចំណោមអ្នកជំងឺកូវីដ១៩ ទាំង២៤នាក់ គឺរកឃើញនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១នេះ ភាគច្រើនរកឃើញនៅស្រុកជាំក្សាន្ត។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តព្រះវិហារ បានរកឃើញជំងឺកូវីដចំនួន១៧៦នាក់ បានព្យាបាលជាសះស្បើយចំនួន៥៥នាក់ កំពុងសម្រាកព្យាបាលចំនួន១២១នាក់ទៀត ប៉ុន្តែមិនទាន់មានករណីស្លាប់ដោយសារជំងឺកូវីដ១៩ នោះទេ៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះវិហារ៖