(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន៨៥ករណីបន្ថែមទៀត និងជាសះស្បើយ១៥នាក់ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១នេះ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test)។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ បានបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺដែលរកឃើញថ្មីទាំង៨៥នាក់ខាងលើនេះ គឺមានអ្នកជំងឺចំនួន៧៥នាក់ ជាពលករមកពីប្រទេសថៃ តាមច្រកអន្តរជាតិអូរស្មាច់។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យរកឃើញជំងឺកូវីដ១៩ ចំនួន១០០៨ករណី ក្នុងនោះករណីនាំចូលពីបរទេសចំនួន៨៩៥ករណី និងករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ ចំនួន១១៣ករណី បានព្យាបាលជាសះស្បើយចំនួន១៧៧នាក់ កំពុងសម្រាកព្យាបាលចំនួន៨២៨នាក់ និងស្លាប់បាត់បង់ជីវិត៣នាក់ផងដែរ៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តឧត្តរមានជ័យ៖