Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ខេត្តក្រចេះ ប្រកាសរកឃើញអ្នកជំងឺកូវីដ១០នាក់បន្ថែមទៀត និងជាសះស្បើយចំនួន១នាក់

05-07-2021 19:02

(ក្រចេះ)៖ រដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន១០នាក់បន្ថែមទៀត និងជាសះស្បើយចំនួន១នាក់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានដែល Fresh News ទទួលបាន។

រដ្ឋបាលខេត្តក្រចេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ដែលពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយអ្នកទាំង១០នាក់ ត្រូវរួសរាន់មកជួបក្រុមគ្រូពេទ្យ ដើម្បីយកសំណាកទៅពិនិត្យ និងធ្វើចត្តាឡីស័ក៕