(ក្រចេះ)៖ នៅរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានចុះសួរសុខទុក្ខមន្ត្រីនគរបាលនៅវរនគរបាលការពារព្រំដែនគោកលេខ៦១៩ នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ព្រមទាំងនាំយកអំណោយចែកជូនដល់ពួកគេផងដែរ។
អំណោយទៅចែកជូន រួមមាន៖
*ថវិការចំនួន ៤.០០០.០០០រៀល
*អង្ករចំនួន ២តោន
*មីចំនួន ១០កេស
*ម៉ាសចំនួន ៥.០០០ម៉ាស
*ទឹកត្រីចំនួន ១០យួរ
*ទឹកសុទ្ធចំនួន ១០យួរ។
ជាចុងក្រោយ អភិបាលខេត្តក្រចេះ បានផ្តាំផ្ញើ និងជំរុញឲ្យនគរបាលវរព្រំដែន ខិតខំទទួលភារកិច្ចពង្រឹងការចេញ-ចូលឆ្លងកាត់ព្រំដែនឲ្យបានម៉ឺងម៉ាត់បំផុត ដើម្បីបង្ការការរីករាលដាលឆ្លងជម្ងឺកូវីដ១៩ និងណែនាំឲ្យមន្ត្រីនគរបាលទាំងអស់ត្រូវតែអនុវត្តនូវវិធានរបស់សុខាភិបាល «៣កុំ និង៣ការពារ» ឲ្យបានខ្ជាប់ខ្ជួន។
នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្ត បានផ្តាំផ្ញើការសួរសុខទុក្ខពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងណែនាំឲ្យកងកម្លាំងត្រូវពង្រឹង ឲ្យមានប្រសិទ្ធភាពចំពោះការធ្វើដំណើរចេញចូលតាមច្រកព្រំដែន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ៕