(តាកែវ)៖ នៅ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បាន ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងត្រួតពិនិត្យកងកម្លាំងប្រចាំការតំបន់បិទខ្ទប់នៅភូមិព្រៃតាម៉ៅ ឃុំគិរីចុងកោះ និងភូមិអណ្តូងគៀន ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ។
នៅក្នុងឱកាសនោះ ក៏មានការចូលរួមពីក្រុមការងារថ្នាក់ខេត្ត លោកអភិបាលរងស្រុក លោកមេបញ្ជាការវរលេខ៦០៣ លោកអធិការ លោកមេឃុំ ក្រុមប្រឹក្សាឃុំ លោកគ្រូ អ្នកគ្រូពេទ្យ និងអាជ្ញាធរពាក់ព័ន្ធ។
ក្នុងឱកាសនោះ ដែរ លោក ឧត្តមសេនីយ៍ស្នងការ បាននាំយកថវិកាផ្ទាល់ខ្លួនចំនួន ២.០០០.០០០រៀល) និង សំភារៈ មួយ ចំនួន ឧបត្ថម្ភ ដល់ គោលដៅទី១ ទទួលបានថវិកាមួយលានរៀល, មីចំនួន២០កេស, ម៉ាស់ចំនួន២០ប្រអប់ , ទឹកសុទ្ធចំនួន២០កេស, ទឹកអាល់កុលចំនួន៣០លីត្រ។
គោលដៅទី២ ទទួលបានថវិកាមួយលានរៀល, មីចំនួន ៥០កេស, ម៉ាស់ចំនួន ៣០ប្រអប់, ទឹកសុទ្ធចំនួន ៣០កេស, ទឹកអាល់កុលចំនួន៣០លីត្រ ផ្តល់ជូនដល់លោកមេឃុំ និងក្រុមប្រចាំការ និង បាន ផ្តាំ ផ្ញើ ដល់ កងកម្លាំង ប្រជាពលរដ្ឋរស់នៅតំបន់បិទខ្ទប់ទាំងនោះ ចូលរួមបង្ការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ ត្រូវតែអនុវត្តន៍តាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នូវវិធានការការពារឲ្យបានខ្ជាប់ខ្ជួន គឺ៣កុំ និង៣ការពារ ផងដែរ៕