(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ បានថ្លែងអំណរគុណដល់ក្រុមសប្បុរសជនយ៉ាងជ្រាលជ្រៅបំផុតដែលបានជួយឧបត្ថម្ភអាវពេទ្យ PPE ម៉ាស ថ្នាំចិន និងគ្រឿងឧបភោគបរិភោគមួយចំនួនដល់រដ្ឋបាលខេត្ត សម្រាប់ចូលរួមក្នុងប្រតិបត្តិការទប់ស្កាត់ជំងឺកូវីដ១៩ ដែលកំពុងបង្កគ្រោះភ័យដល់សុខភាព និងអាយុជីវិតរបស់ប្រជាជន។
សប្បុរសជនទាំងនោះរួមមាន៖
*លោកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា ដែលបានឧបត្ថម្ភ អាវពេទ្យ PPE ចំនួន២,០០០ឈុត ម៉ាសចំនួន ១២,៥០០ម៉ាស និងថ្នាំបុរាណចិន ចំនួន ៤០០ប្រអប់
* តំណាងក្រុមហ៊ុន Wansheng (Cambodia) Textile & Laundry Co .,Ltd ដែលបានឧបត្ថម្ភ អាវពេទ្យ PPE ចំនួន ៥០០ឈុត ម៉ាសចំនួន ២០,០០០ម៉ាស ថ្នាំបុរាណចិន ចំនួន២០០ប្រអប់ ទឹកបរិសុទ្ធ ចំនួន ១០០កេស និងមីចំនួន ១០០កេស
* តំណាងក្រុមហ៊ុន Xing Bang Paper Industrial (Cambodia) Co .,Ltd ដែលបានឧបត្ថម្ភ អាវពេទ្យ PPE ចំនួន ៥០០ឈុត ម៉ាស ចំនួន ២០,០០០ម៉ាស ថ្នាំបុរាណចិន ចំនួន ២០០ប្រអប់ ទឹកបរិសុទ្ធ ចំនួន ១០០កេស និងមី ចំនួន ១០០កេស
*តំណាងក្រុមហ៊ុន Heng Sim Footwear Co .,Ltd ដែលបានឧបត្ថម្ភ ម៉ាស ចំនួន ២,០០០ម៉ាស៕