(បាត់ដំបង)៖ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៦នេះ លោក ឡោក ហួរ តំណាងរាស្ត្រមណ្ឌលបាត់ដំបង និងជាប្រធាន ក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកសង្កែ និងលោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយឃុំអន្លង់វិល និងឃុំរកា បានអញ្ជើញជាគណៈអធិបតីក្នុងពីសំណេះសំណាលជាមួយ សមាជិក សមាជិការគណបក្សប្រជាជនកម្ពុជា ស្ថិតនៅក្នុង ឃុំរកា ដែលមានសមាជិក ចូលរួមចំនួន ១០៥២នាក់ ដែលអញ្ជើញមកទាំង០៦ភូមិ ក្នុងឃុំរកា។
លោក ឡោក ហួរ បានប្រាប់ ដល់សមាជិកបក្សថា «មានគណបក្ស ប្រជាជនកម្ពុជាមានសន្តិភាព និងការអភិវឌ្ឍន៍ ដល់ ប្រជាជនកម្ពុជាគ្រប់រូប ហើយមានតែគណបក្ស ប្រជាជនតែមួយគត់ជាអ្នកសង្រ្គោះ និងរំដោះជាតិ ហើយបានកសាង នូវហេដារចនាសម្ពន័្ធ ស្ពានថ្នល់ ប្រឡាយទឹក សាលារៀន មន្ទីពេទ្យ វត្តអារាម ជាច្រើនជូនដល់ប្រទេសជាតិ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រទេស»។ ការថ្លែងបែបនេះ គឺដើម្បីអោយសមាជិក សមាជិការបក្សយល់ច្បាស់ពីគោលនយោយបាយរបស់ គណបក្សប្រជាជនកម្ពុជាមានយុទ្ធសាស្ត្រ និងការរិះគិតគ្រប់ជ្រុងជ្រោយ គឺរួមសុខទុកជាមួយប្រជាជន មិនចេះរត់ចោលប្រជាជន ពេលដែលប្រជាជន កំពុងជួបការលំបាក មិនចេះដើរតែសន្យា (សន្យាខ្យល់) ដូចគណបក្សដទៃទេ ។
ក្នុងនោះដែរលោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ក៏បានណែនាំទៅដល់បងប្អូនសមាជិក សមាជិការ និងប្រជាពលរដ្ឋទាំងអស់ឲ្យទៅធ្វើ អត្តសញ្ញាណប័ណ្ណ និងឯកសាផ្សេងៗទៀត ដើម្បីចូលរួម ក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់នៅ ឆ្នាំ២០១៧ ខាងមុខនេះ និងបានអំពាវនាវឲ្យបងប្អូននាំគ្នាចូលរួម គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ក៏បាននាំយកនូវមួក សុវត្ថិភាពចំនួន ១១២១មួក និងសម្ភារៈមួយចំនួនទៀត ចែកជូនដល់បង ប្អូនសមាជិកសមាជិកាទាំងអស់ សរុបថវិកាអស់ ចំនួន ១៦,១៧៥,០០០រៀល ផងដែរ៕