(ភ្នំពេញ)៖ Facebook «រឿងពិត CNRP» នៅវេលាថ្ងៃត្រង់ទី២០ ខែមីនា ឆ្នាំ២០១៦ បានបង្ហោះសារសម្លេងឆ្លងឆ្លើយ វគ្គពិសេសទី៥ «បុរសម្នាក់ទាក់ទងទៅម្ចាស់ហាងកាត់សក់ បានស្តីបន្ទោសទៅលោក កឹម សុខា ថា ធ្វើដល់អនុប្រធានបក្ស អនុប្រធានសភា ចាញ់ប្រាជ្ញាក្មេង និងឲ្យស្រីក្មេងប្រដៅរហូត»។
Facebook បានបន្តសរសេររៀបរាប់ថា៖ នេះជាសម្តីរបស់បុរសម្នាក់ដែលបានទាក់ទងតាមទូរស័ព្ទទៅលោក ទួន សុជាតិ ម្ចាស់ហាង កាត់សក់ខ្មែរអង្គរ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦ ដោយបុរសនោះបានស្តីបន្ទោស និងចំអកទៅលោក កឹម សុខា ថា ធ្វើដល់អនុប្រធានបក្ស អនុប្រធានសភា បែរជាចាញ់ប្រាជ្ញាក្មេង (សំដៅលើ លោក កឹម សុខា គាត់ឆោតល្ងង់ចាញ់ប្រាជ្ញាស្រីស្នេហ៍ (អាមុំ ) ដែលបានធ្វើឲ្យបែកធ្លាយរឿងអាស្រូវរបស់គាត់»។
សូមស្តាប់សំឡេងឆ្លើយឆ្លងរវាងបុរសម្នាក់ ជាមួយម្ចាស់ហាងកាត់សក់ខ្មែរអង្គរ៖
វគ្គពិសេស ទី៥វគ្គពិសេស ទី៥"បុរសម្នាក់ទាក់ទងទៅម្ចាស់ហាងកាត់សក់ បានស្តីបន្ទោសទៅលោក កឹម សុខា៖
Posted by រឿងពិត CNRP on Saturday, March 19, 2016