(ភ្នំពេញ)៖ កម្មវិធីកិច្ចពិភាក្សាពិសេស ស្តីពី «វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា» ជាកម្មវិធីថ្មីមួយ ដែលត្រូវបានបង្កើតឡើង ដើម្បីផ្តល់ជាវេទិកា ក្នុងការលើកកម្ពស់ការយល់ ដឹងផ្នែកចំណេះដឹងហិរញ្ញវត្ថុ ទៅកាន់អតិថិជនរបស់ស្ថាប័នហិរញ្ញវត្ថុ និងសាធារណជន អំពីសេវាកម្មហិរញ្ញវត្ថុ និងផលិតផលហិរញ្ញវត្ថុផ្សេងៗទៀត។
កម្មវិធីនេះផ្តោតជាពិសេសលើគោលការណ៍ លើកកម្ពស់ការពារអតិថិជន យល់ដឹងពីបំណុលវណ្ឌករ ការវិភាគពីទិដ្ឋភាពសេដ្ឋកិច្ច ឥណទាន និងការសន្សំ សុខមាលភាពនៃហិរញ្ញវត្ថុ ឥណទានដែលមានទំនួលខុសត្រូវ និងនិរន្ទរភាពរបស់គ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា និងការអប់រំផ្នែកហិរញ្ញវត្ថុ។
សម្រាប់កិច្ចពិភាក្សាពិសេសលើកដំបូងនេះ ក្រោមប្រធានបទ៖ «តួនាទីរបស់សមាគមធនាគារនៅកម្ពុជា» ដែលមានវាគ្មិនគឺ លោក ហេង កូយ ប្រធានចាត់ការទូទៅសមាគមធនាគារនៅកម្ពុជា។
ការផ្សាយនៃកិច្ចសម្ភាសពិសេសនេះ ធ្វើឡើងនៅម៉ោង២រសៀល និងម៉ោង៩យប់ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ហើយក៏នឹងមានការផ្សាយឡើងវិញ នៅម៉ោង២រសៀល និងម៉ោង៩យប់ ថ្ងៃអង្គារ ថ្ងៃសុក្រ និងថ្ងៃសៅរ៍ផងដែរ (ក្នុងសប្តាហ៍ដដែល)។
សូមប្រិយមិត្តរង់ចាំ និងតាមដានការផ្សាយ របស់បណ្តាញព័ត៌មាន Fresh News, ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយតាមរយៈទូរទស្សន៍ខ្សែកាបទូទាំងប្រទេស, ទូរទស្សន៍ Fresh News, Computer, Facebook & Youtube Fresh News.