(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន៣នាក់ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid test)។
យោងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះវិហារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានបញ្ជាក់ឱ្យដឹងថា ក្នុងចំណោមអ្នកជំងឺកូវីដ១៩ ទាំង៣នាក់ គឺម្នាក់ជាប្រជាពលរដ្ឋធ្វើដំណើរមកពីខេត្តកំពង់ធំស្នាក់នៅសាលាស្រុកជាំក្សាន្ត។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តព្រះវិហារ បានរកឃើញជំងឺកូវីដចំនួន១៥២នាក់ បានព្យាបាលជាសះស្បើយចំនួន ៤៤នាក់ កំពុងសម្រាកព្យាបាលចំនួន១០៨នាក់ទៀត ប៉ុន្តែមិនទាន់មានករណីស្លាប់ដោយសារជំងឺកូវីដ១៩ នោះទេ៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះវិហារ៖