(កំពង់ចាម)៖ លោក លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម ធ្វើលិខិតមួយច្បាប់ ដើម្បីថ្លែងអំណរគុណ ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួម ក្នុងការសហការអនុវត្តភារកិច្ច និងកាតព្វកិច្ចប្រកបដោយឆន្ទៈមុតស្រួច តាំងពីមុនពិធីបុណ្យទន្លេ ក្នុងពេលរៀបចំពិធីបុណ្យទន្លេ និងក្រោយពេលបញ្ចប់បុណ្យទន្លេ ដែលធ្វើឲ្យដំណើរការ ប្រារព្ធពិធីបុណ្យទន្លេលើកទី២ ក្នុងខេត្តកំពង់ចាម ចាប់ពីថ្ងៃទី១១ ដល់១៣ ខែមីនា ឆ្នាំ២០១៦ ទទួលបានជោគជ័យ១០០ភាគរយ។
បើតាមលោកអភិបាលខេត្តកំពង់ចាម បុណ្យទន្លេលើកទី២នេះ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួន៦០ម៉ឺននាក់ ដែលផ្តល់ផលវិជ្ជមានទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ ទេសចរណ៍ផងដែរ៕
ព័ត៌មានលម្អិតសូមអាន លិខិតថ្លែងអំណរគុណ របស់អភិបាលខេត្តកំពង់ចាម ទាំងស្រុង៖