(កណ្ដាល)៖ លោក វ៉ែន សុវិន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយភូមិព្រែកតាពៅទី១ សង្កាត់ដេីមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល បានឧបត្ថម្ភថវិកាដល់ស្ត្រីសម្រាលបុត្រ ៥គ្រួសារ និងគ្រួសារមរណៈ ២គ្រួសារ ដើម្បីចូលរួមសម្រាលការលំបាក។
សកម្មភាពដ៏សប្បុរសនេះ ធ្វើឡើងនាថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញ ដោយមានការចូលរួមដំណើរពីលោក ជុំ សំណាង, លោក ខៀវ ប៊ុនធឿន, លោក ព្រហ្ម ពិសិដ្ឋ, លោក លី សុវណ្ណារិទ្ធ និងសហការីមួយ។
ស្ថិតក្នុងឱកាសនេះ លោក វ៉ែន សុវិន ក្រុមការងារបានសំណេះសំណាលជាមួយគ្រួសារស្ត្រីសម្រាលកូន និងគ្រួសារមរណៈ ដោយផ្តោតលេីវិធានការទប់ស្កាត់ជំងឺកូវីដ១៩ ដោយត្រូវអនុវត្តតាមវិធានការ «៣កុំ និង៣ការពារ» និងអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមវិធានការសុខាភិបាល។
គ្រួសារស្ត្រីដែលទទួលបានប្រាក់ឧបត្ថម្ភគ្រួសារសម្រាលបុត្រនាពេលនេះរួមមានទី១៖ ឈ្មោះ ឈិន សំភស្ស អាយុ២២ឆ្នាំ, ទី២៖ ឈ្មោះ ស្មាន អាហ្វីនី អាយុ២៣ឆ្នាំ, ទី៣៖ ឈ្មោះ អែល សាប់ប្រីយ៍ អាយុ៣៦ឆ្នាំ, ទី៤៖ ឈ្មោះ មាស សាមី អាលីហ្សា អាយុ២០ឆ្នាំ និងទី៥៖ ឈ្មោះ ម៉ាន សាវី អាយុ៣៧ឆ្នាំ។
សម្រាប់គ្រួសារមរណៈភាព២គ្រួសាររួមមានទី១៖ ឈ្មោះ លាស់ យំុ អាយុ៨៣ឆ្នាំ និងទី២៖ ឈ្មោះ ម៉ាន អាមីណាស់ អាយុ៥៣ឆ្នាំ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ៥០គីឡូក្រាម និងថវិកាចំនួន ៣មុឺនរៀល៕