(ពោធិសាត់)៖ ទេយ្យវត្ថុរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិ វឌ្ឍនា ប៊ុន ស៊ាងលី មាតាក្មេកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងមាតាបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានយកទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅក្នុងវត្តទាំង០៩ ក្នុងស្រុក និងក្រុងចំនួន០៣ក្នុងខេត្តពោធ៍សាត់។

លោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា បានចាត់ចែងឱ្យលោក ជិន ប៊ុនធឿន និងក្រុមការងារមនុស្សធម៌ នាំយកទេយ្យវត្ថុទៅប្រគេនព្រះសង្ឃនាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១នេះ។

ក្នុងឱកាសនោះលោក ជិន ប៊ុនធឿន ជាតំណាង បានពាំនាំបណ្តាំសួរសុខទុក្ខពីលោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា ប្រគេនព្រះសង្ឃគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទដែលមកពីតាមបណ្តាវត្តទាំង៩នោះ។ ឆ្លៀតក្នុងឱកាសនោះ លោក ជិន ប៊ុនធឿន ក៏បានអំពាវនាវដល់ព្រះសង្ឃគ្រប់ព្រះអង្គ លោកយាយ លោកតា និងញាតិ្តញោមជើងវត្តទាំងអស់ឱ្យចូលរួមអនុវត្តន៍នូវវិធានសុខាភិបាល «៣ការពារ និង ៣កុំ» ឱ្យបានខ្ជាប់ខ្ជួនធ្វើយ៉ាងណាកុំឱ្យមានការរីករាលដាលចូលក្នុងសហគមន៍បន្តទៀត ។

សូមបញ្ជាក់ថា វត្តទាំង៩ដែលបានទទួលទេយ្យវត្ថុនាព្រឹកមិញនេះ រួមមាន៖
១៖ វត្តនាគកួច ក្នុងឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។
២៖ វត្ពុពុទ្ធរង្សីតបារមីតេជោ ហៅវត្តភ្នំតាប៉ាង ស្ថិតក្នុងក្នុងភូមិខ្លាក្រពើ ឃុំអន្លុងត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
៣៖ វត្ភភ្នំបារមីដីក្រហម ក្នុងភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
៤៖ វត្តធ្លាជ្រៃព្រៃធុតង្គភ្នំទ្រព្យ ក្នុងភូមិឳម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
៥៖ វត្តសុវណ្ណគីរី ហៅវត្តទួលវែង ស្ថិតក្នុងភូមិព្រៃឱម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
៦៖ វត្តឈើទាលរូង ក្នុងភូមិឳម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
៧៖ វត្តផ្ទះគរ ស្ថិតក្នុងភូមិផ្ទះគរ ឃុំអន្លុងវិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
៨៖ វត្តទួលគូរ ស្ថិតក្នុងភូមិទួលគូរ ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
៩៖ វត្តរាំងទិល ស្ថិតក្នុងភូមិរាំង ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

ទេយ្យវត្ថុដែលបានយកទៅប្រគេនវត្តនីមួយៗនោះ រួមមាន៖
១៖ អង្ករចំនួន ០១តោន
២៖ ត្រីខ ១កេស មាន ១០០ កំប៉ុង
៣៖ មីចំនួន០៥កេសធំ ស្មើ ៣០កេសតូច
៤៖ ត្រីងៀត ១០គីឡូ
៥៖ ទឹកដោះគោខាប់ចំនួន ០២កេសធំ មាន ៩៦កំប៉ុង
៦៖ កាហ្វេចំនួន ០៥កញ្ចប់ធំ មាន ២៥០កញ្ចប់
៧៖ តែចំនួន ០២គីឡូក្រាម
៨៖ ស្ករសចំនួន ០១បេ(មាន ២៥ គីឡូក្រាម)
៩៖ អំបិលចំនួន ០១បេ(មាន១០គីឡូក្រាម)
១០៖ ទឹកត្រីចំនួន ០៥យួរ មាន៣០ដប
១១៖ ទឹកស៊ីអ៊ីវចំនួន ០៥យួរ មាន៣០ដប
១២៖ ប៊ីចេងចំនួន ១០គីឡូក្រាម
១៣៖ ម៉ាស់ ២០ប្រអប់
១៤៖ វីតាមីនសេ ២០ទីប
១៥៖ សាប៊ូ ៥០ដុំ
១៦៖ ថ្នាំពេទ្យ ១កេស មាន ៨០ប្រអប់
១៧៖ សាច់ជ្រូកផាត់ ១០គីឡូ
១៨៖ ប្រេងកូឡាចំនួន ០៥ដុំ ស្មើនឹង ៦០ដប
១៩៖ ប្រេងខ្យល់ចំនួន ០៥ដុំ ស្មើនឹង ៦០ដប
២០៖ អាល់កុលចំនួន ០៤កាន ស្មើនឹង ១២០លីត្រ
២១៖ សាច់ក្រកចំនួន ១០គីឡូ
២២៖ ថ្នាំដុះធ្មេញ និងច្រាស់ចំនួន១០០ ឈុត
២៣៖ ថវិកា ២លានរៀល

ដោយឡែកព្រះសង្ឃគង់នៅតាមបណ្តាវត្តទាំង៩ ចំនួន ៦៦អង្គ ក្នុងមួយអង្គៗទទួលបានស្លាដក់ចំនួន០១។ លោក យាយ លោកតាដែលអញ្ជើញចូលរួមក្នុងកម្មវិធីចំនួន១០០នាក់ ម្នាក់ៗក៏ទទួលបានឃីដ ចំនួន០១ផងដែរ។ ក្នុងឃីដនោះមាន៖ ក្រម៉ា ០១, សារ៉ុង ០១, ច្រាស និងថ្នាំដុសធ្មេញ ០១ឈុត, សាប៊ូ ០១, ថ្នាំពេទ្យ ០១ ប្រអប់, ទឹកអាកុល ០១ដបតូច, ម៉ាស់ ១០បន្ទះ, ប្រេងកូឡា ០១ដប និងប្រេងខ្យល់ ០១ដបផងដែរ៕