(វិទ្យាសាស្ត្រ)៖ ព្រះច័ន្ទទីតាន (Titan) របស់ភពសៅរ៍ (Saturn) មានទំហំធំជាងព្រះច័ន្ទរបស់ផែនដីយើង ក៏ដូចជាធំជាងភពពុធ បន្តិចផងដែរ។ វាមានលក្ខណៈដូចផែនដីត្រង់ បរិយាកាសក្រាស់, វត្ថុរាវនៅលើផ្ទៃដី និងមានភ្លៀងធ្លាក់ លាយឡំនឹងពពកផងដែរ។
បើទោះបីជាមើលទៅវា ដូចជាពិភពលោកប្រាកដមួយ ប៉ុន្តែវាពិតជាមិនអាចឲ្យជីវិតរស់នៅបានឡើយ។ ស្ថិតនៅចម្ងាយរាប់ពាន់លានគីឡូម៉ែត្រពីព្រះអាទិត្យ ទីតាន ពិតជាទីឋានដ៏ត្រជាក់បំផុត (ក្រោមសូន្យ ជិតដល់-៣០០អង្សាសេ ) ដែលលោកអ្នកកុំស្រមៃឡើយថា អាចឲ្យជីវិតរស់នៅទីនោះបាន។
សម្ពាធបរិយាកាសរបស់វា ខ្លាំងជាងផែនដី៥០ដង និងភ្លៀងធ្លាក់មកនោះ គឺជាភ្លៀងនៃសារធាតុមេតាន មានន័យថា វត្ថុរាវនៅលើផ្ទៃរបស់វានោះ គឺជាមេតានរាវ មិនមែនជាទឹកដូចនៅលើផែនដីឡើយ។ យានអវកាសមួយរបស់អង្គការអវកាសអឺរ៉ុប ឈ្មោះកាស៊ីនី (Cassini) បានទៅដល់ទីនោះកាលពីឆ្នាំ២០០៧ និងបានចុះចតលើព្រះច័ន្ទនោះទៀតផង ទើបគេបានដឹងព័ត៌មានច្រើនពីវា៕
ចង់ដឹងថា ព្រះច័ន្ទទីតាន មានទិដ្ឋភាពបែបណា សូមទស្សនាវីដេអូខាងក្រោម៖
ស្វែងយល់ពីវិទ្យាសាស្ត្រ៖ វីដេអូពន្យល់ពីព្រះច័ន្ទ ទីតាន របស់ភពសៅរ៍ ដែលមានលក្ខណៈដូចគ្នាទៅនឹងផែនដីជាទីបំផុត
Posted by Fresh News on Saturday, March 19, 2016
រៀបរៀងដោយ៖ ឥន្ទ វុត្ថា