(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចបិទខ្ទប់ផ្សារស្គន់ថ្មី ស្ថិតនៅភូមិស្គន់ ឃុំសូទិព្វ ស្រុកជើងព្រៃ ក្រោយរកឃើញអាជីវករឆ្លងជំងឺកូវីដ១៩ជាបន្ដបន្ទាប់។ នេះបើតាមសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
រដ្ឋបាលខេត្ដកំពង់ចាម បានកំណត់ថា ផ្សារស្គន់ថ្មីនេះ ត្រូវបិទខ្ទប់រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី០៤ រហូតដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ដោយមូលហេតុមានអាជីវករផ្សារ មានវិជ្ជមានជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ចាម៖