(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ថា មនុស្សចំនួន ០២នាក់ បានស្លាប់ដោយសារជំងឺកូវីដ១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្ដាញសារព័ត៌មាន Fresh News នាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១នេះ។
សេចក្តីប្រកាសព័ត៌មាន របស់អាជ្ញាធរខេត្តបានឱ្យដឹងថា មនុស្សទាំង ២នាក់ ដែលបានស្លាប់ដោយសារជំងឺកូវីដ១៩នេះ ម្នាក់នៅឃុំតាំងក្រសាំង ស្រុកបាធាយ និងម្នាក់ទៀត នៅឃុំសំបូរ ស្រុកបាធាយ។
រដ្ឋបាលខេត្តកំពង់ចាម បានចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជាមួយគ្រួសារសព៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ចាម៖