(កោះកុង)៖ ប្រជាពលរដ្ឋក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានទទួលការចាក់វ៉ាកសាំងការពារជំងឺកូវីដ១៩ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងការទប់ស្កាត់កុំឲ្យមានការរីករាលដាលឆ្លងចូលក្នុងសហគមន៍ ក្នុងព្រឹត្តការណ៍២០កុម្ភៈ។

ការបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដូរលើកទី២ បានរៀបចំឡើងនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ ធ្វើឡើងនៅក្រុងខេមរភូមិន្ទ និងស្រុកស្រែអំបិល រួមមាន៖

១៖ ក្រុងខេរភូមិន្ទ មានចំនួន២ទីតាំង៖ ទីតាំងទី១ សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង។ ទីតាំងទី២ នៅរមណីយដ្ឋានស៊ូ នឹង ស្ថិតក្នុងក្រុងខេមរភូមិន្ទ។
២៖ ស្រុកស្រែអំបិល នៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល។

លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីសុខាភិបាលខេត្ត បានឲ្យដឹងថា ការបើកយុទ្ធនាការចាក់វ៉ាក់សាំការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋពលរដ្ឋជាដូរលើកទី២ សម្រាប់អ្នកចាក់ដូរលើកទី១ បានរួចរាល់ហើយមួយរយៈកន្លងមក ហើយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១នេះ មន្ទីរសុខាភិបាលដោយអនុវត្តន៍ ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អាជ្ញាធរខេត្ត និងមន្ត្រីសុខាភិបាលបានបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅដូរលើកទី២៕