(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌដូនពេញ បានដឹកនាំកម្លាំងចម្រុះ ចុះបង្ក្រាប ទីតាំងសង្ស័យ បង្កើតអាខោនបង់ប្រាក់ ដើម្បីលេងល្បែងស៉ីសងខុសច្បាប់ តាមប្រព័ន្ធអ៉ីនធើណេត លើទូរស័ព្ទដៃចំនួន ០៧ទីតាំង ដែលលបលួចបើកល្មើស និងការណែនាំ របស់ រដ្ឋបាលខណ្ឌដូនពេញ ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ក្នុងការរួមគ្នារបង្ការ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។
ការបង្ក្រាបទីតាំងខាងលើធ្វើឡើងនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ បន្ទាប់ពីលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានចាត់ឲ្យ លោក ម៉ុក ច័ន្ទករុណា អភិបាលរងខណ្ឌដូនពេញ ដឹកនាំប្រតិបត្តិការ។
ទីតាំងខាងលើនេះ បើកដំណើរការ ដោយបិទទ្វារផ្ទះ មិនប្រើប្រាស់កំព្យូទ័រ អនុញ្ញាតឲ្យអ្នកចូលចាក់ បញ្ចូលលុយក្នុងអាខោនរួច គឺត្រូវចាក់ចេញពីផ្ទះ រួចចាក់សោរវិញ ដោយបញ្ជូលលុយរួចលេង ស៉ីសង លុយតាមទូរស័ព្ទ។
ជាលទ្ធផលបង្ក្រាបទីតាំងល្មើសបានចំនួន ០៧ទីតាំង រួមមាន៖
១៖ ផ្ទះលេខ១៣៥E០ ផ្លូវលេខ១១០ ក្រុម៣៨ ភូមិ៤ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ
២៖ ផ្ទះលេខ៤១CE១ ផ្លូវលេខ១៥៤ ភូមិ៧ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ
៣៖ តូបលេខ៧ ផ្លូវលេខ១៥៤កែងផ្លូវលេខ៥ ភូមិ៦ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ
៤៖ ផ្លូវលេខ៥ ភូមិ៦ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ
៥៖ ផ្ទះលេខ៤៩ ផ្លូវលេខ៥១ ភូមិ៣ សង្កាត់សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ
៦៖ ផ្ទះលេខ១៥៦ ផ្លូវលេខ៨០ ភូមិ២២ សង្កាត់សង្កាត់ស្រះចក ខណ្ឌដូនពេញ
៧៖ ផ្ទះលេខ៤៣ ផ្លូវលេខ៨៦ ភូមិ៧ សង្កាត់សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ក្រុមការងារបានសម្រេចបិទទ្វាចាក់សោរផ្ទះ ទីតាំងខាងលើជា ស្ថានពរ។ ក្នុងករណីម្ចាស់ទីតាំងមិនអនុវត្តតាមការណែនាំរបស់ក្រុមការងារខាងលើនេះទេ រដ្ឋបាលខណ្ឌដូនពេញ នឹងអនុវត្តវិធានការរដ្ឋបាលយ៉ាងម៉ឺងម៉ាត់ ដោយធ្វើការឃាត់ខ្លួន មនុស្សបញ្ជូនទៅអធិការនគបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ៕