លោក កឹម សុខា បានអញ្ជើញទៅដល់វេទិកាសកម្មជនមូលដ្ឋាន នៅក្រុងពោធិ៍សាត់ ខណៈក្រុមនិស្សិត និងអ្នកកាសែតជាច្រើនរង់ចាំសាកសួរអំពីរឿងអាស្រូវ
20-03-2016 09:41
(ភ្នំពេញ)៖ នៅម៉ោង ៩៖២០នាទីព្រឹក ថ្ងៃអាទិត្យ ទី២០ ខែមីនា ឆ្នាំ២០១៦នេះ លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានអញ្ជើញជួបជាមួយ សកម្មជនមូលដ្ឋាននៅក្នុង «វេទិកាសកម្មជនមូលដ្ឋាន» នៅភូមិទ្រាំង សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ខណៈនៅទីនោះក្រុមអ្នកសារព័ត៌មាន និងនិស្សិតមួយចំនួន បានរង់ចាំសួរនាំ និងត្រូវការបកស្រាយពី លោក កឹម សុខា ជុំវិញការផ្ទុះឡើងនូវរឿងអាស្រូវផ្លូវភេទ។
តាមលិខិតគោរពជូនអភិបាលខេត្តពោធិ៍សាត់ របស់លោក ស្រី ចំរើន តំណាងនិស្សិតនានានៅរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រុមនិស្សិតរបស់លោក ប្រមាណ៥០នាក់ ជួបជុំគ្នានៅចំណុចភូមិទ្រាំង សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ វេលាម៉ោងប្រមាណ៨៖០០ព្រឹក ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៦ ដើម្បីសុំជួបលោក កឹម សុខា ឲ្យបកស្រាយការពិតជូនក្រុមយុវជន និងនិស្សិត៕