(តាកែវ)៖ ទណ្ឌិតចំនួន ៥នា ក់នៅក្នងពន្ធនាគារខេត្តតាកែវ ត្រូវបានក្រុមគ្រូពេទ្យរកឃើញមានផ្ទុកជំងឺកូវីដ១៩ និងត្រូវបានបញ្ជូនទៅមណ្ឌលព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត។ នេះបើតាមការបញ្ជាក់ពីលោក គង់ ស៉ីថា ប្រធានពន្ធនាគារខេត្តតាកែវ ដែលបានថ្លែងប្រាប់ភ្នាក់ងា Fresh News ។

បើតាមលោក គង់ ស៉ីថា ទណ្ឌិតជាង ១រយនាក់នៅក្នុងពន្ធនាគារ ដែលមានការពាក់ព័ន្ធ ក៏ត្រូវបានយកសំណាកទៅពិនិត្យរកមេរោគកូវីដ១៩ ហើយលទ្ធផលគឺអវិជ្ជមានទាំងអស់។

លោកបានសង្កត់ធ្ងន់ថា «យើងបានទប់ស្កាត់បានទាន់ពេលវេលា ហើយសហការជាមួយក្រុមគ្រូពេទ្យដោយធ្វើយ៉ាងណាទប់ស្កាត់ជំងឺនេះ មិនឲ្យឆ្លងរីករាលដាលទៅលើទណ្ឌិតដទៃទៀតនោះទេ»