(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៥,០៣៧,៦២៤នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ៩៦,៩១២នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១៖
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ២,២៥៦,៩៣៨នាក់ (ស្លាប់ ៦០,០២៧នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,៤៣០,៤១៩នាក់ (ស្លាប់ ២៥,០៦៣នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៧៧២,៦០៧នាក់ (ស្លាប់ ៥,៤៣៤នាក់)
* ថៃ ឆ្លងចំនួន ២៧៧,១៥១នាក់ (ស្លាប់ ២,១៨២នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ១៦៣,០៨៧នាក់ (ស្លាប់ ៣,៣៨៤នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦២,៦០៦នាក់ (ស្លាប់ ៣៦នាក់)
* កម្ពុជា ឆ្លងចំនួន ៥៣,២៩៨នាក់ (ស្លាប់ ៦៩៦នាក់)
* វៀតណាម ឆ្លងចំនួន ១៩,០៤៣នាក់ (ស្លាប់ ៨៤នាក់)
* ទ្បាវ ឆ្លងចំនួន ២,២១៣នាក់ (ស្លាប់ ៣នាក់)
* ព្រុយណេ ឆ្លងចំនួន ២៦២នាក់ (ស្លាប់ ៣នាក់)៕