(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈ លោក វឹង មុនី ជានាយកខុទ្ទកាល័យប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានឋានៈស្មើអគ្គនាយក ជំនួសលោក ស៉ិន ដារ៉ា ដែលត្រូវបានបញ្ចប់មុខតំណែង។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១។
ក្នុងព្រះរាជក្រឹត្យដដែលនោះ ព្រះមហាក្សត្រ ក៏បានតែងតាំង និងផ្ដល់ឋានៈជូន លោក ហ៉ី រ៉ុង, លោក ជិន សារិន និងលោក យិច សមិទ្ធិ ជាទីប្រឹក្សាប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ឋានៈស្មើអគ្គនាយកផងដែរ៕
ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖