(ភ្នំពេញ)៖ បុរសម្នាក់រងរបួសធ្ងន់ធ្ងរ បន្ទាប់ពីក្រុមចោរ៣នាក់ ធ្វើសកម្មភាពវាយ៧ដុំឥដ្ឋ ប្លន់យកម៉ូតូមួយគ្រឿងទៅបាត់នៅ ជិតសាកលវិទ្យាល័យអន្តរជាតិ នាម៉ោង១៖៥០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
បងប្អូនជនរងគ្រោះបានប្រាប់ថា មុនកើតហេតុជនរងគ្រោះបាន មកពីហូបបង្អែមនៅម្តុំផ្សារដីហុយ បន្ទាប់ពីហូបហើយជនរងគ្រោះ បានជិះម៉ូតូមួយគ្រឿងម៉ាក Smash ស្លាកលេខកណ្តាល 1H-6838 តែម្នាក់ឯង ត្រឡប់មកផ្ទះវិញ លុះជិះដល់មុខផ្ទះ ក៏មានជនសង្ស័យ៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាក Icon តាមមកពីក្រោយ ហើយឈប់ធ្វើសកម្មភាព វាយជនរងគ្រោះ និងដុំឥដ្ឋត្រង់ក្បាលរងរបួសធ្ងន់ ដើម្បីប្លន់យកម៉ូតូមួយគ្រឿងទៅបាត់ ។
ជនរងគ្រោះដែលត្រូវក្រុមចោរប្លន់ វាយយកម៉ូតូទៅបាត់ឈ្មោះ ហោ វិចិត្រ ភេទប្រុសអាយុជាង២០ឆ្នាំ ស្នាក់នៅផ្ទះកន្លែងកើតហេតុ ខាងលើក្នុងភូមិភ្នុំពេញថ្មី សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។ ក្រោយកើតហតុជនរងគ្រោះត្រូវ បានបងប្អូនដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរផងដែរ។
ជុំវិញករណីនេះ ក្រោយកើតហេតុភ្លាមៗ កម្លាំងនគរបាលបានចុះទៅសួរនាំ និងជួយអន្តរាគមន៌ផងដែរ តើវាជាករណីប្លន់ ឬករណីអ្វីផ្សេង៕