(ឧត្តរមានជ័យ)៖ ខេត្តឧត្តរមានជ័យ បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន៧៨ករណីបន្ថែមទៀត នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ នេះ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test)។

បើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ បានបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺកូវីដ១៩ ដែលរកឃើញថ្មីទាំង៧៨នាក់ខាងលើនេះ គឺមានអ្នកជំងឺចំនួន៧២នាក់ ជាពលករមកពីប្រទេសថៃ៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តឧត្តរមានជ័យ៖