(កោះកុង)៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី៣ ខែកក្កដានេះ បានចេញសេចក្តីសម្រេច ស្តីពីការផ្អាកដំណើរការផ្សារដងទង់ជាបណ្តោះអាសន្ន ដែលមានទីតាំងស្ថិតក្នុងសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្រោយរកឃើញអ្នកជំងឺកូវីដជាបន្តបន្ទាប់។

តាមសេចក្តីសម្រេច ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន គឺផ្សារខាងលើត្រូវបិទចាប់ពីថ្ងៃទី៤ រហូតដល់មានការជូនដំណឹងជាថ្មី៕

សូមអានសេចក្តីសម្រេចខាងក្រោម៖