(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាស ស្តីពីការប្រមូលពន្ធប្រថាប់ត្រា ក្នុងគោលបំណងកំណត់បែបបទ និងនីតិវិធីប្រមូលពន្ធប្រថាប់ត្រា របស់រដ្ឋបាលសារពើពន្ធ ស្របតាមច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ១៩៩៥ ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៣ សេចក្តីសម្រេចលេខ ០៤ សសរ ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ និងសេចក្តីសម្រេចលេខ ២២ សសរ ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងការគ្រប់គ្រង ប្រមូលពន្ធ និងបង់ចូលក្នុងគណនីទោលនៃរតនាគារជាតិ ដើម្បីជាគុណប្រយោជន៍ ដល់ថវិការដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ការអភិវឌ្ឍមូលដ្ឋាន៕
ព័ត៌មានលម្អិតនៃការកំណត់ការប្រមូលពន្ធប្រថាប់ត្រា សូមអានប្រកាសរបស់ក្រសួងទាំងស្រុង៖