(ក្រចេះ)៖ រដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១នេះ ជូនដំណឹងប្រកាសពីស្លាប់បុរសជនជាតិខ្មែរម្នាក់អាយុ៨៣ឆ្នាំ ដោយសារជំងឺកូវីដ១៩ ធ្វើឱ្យអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ កើនឡើងចំនួន ៣នាក់ សម្រាប់ខេត្តក្រចេះ។
ក្នុងលិខិតរដ្ឋបាលខេត្តបានបញ្ជាក់ឱ្យដឹងថា បុរសជនជាតិខ្មែរ អាយុ៨៣ រស់នៅភូមិស្រែស្ដៅ សង្កាត់អូរឬស្សី ក្រុងក្រចេះ បានស្លាប់ដោយសារជំងឺកូវីដ១៩ នៅវេលាម៉ោង២យប់ ឈានចូលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១នេះ។
សូមបញ្ជាក់ថា ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តក្រចេះ បានយកសំណាកមកធ្វើតេស្តរហស៍រកឃើញមានផ្ទុកកូវីដ១៩ ប៉ុន្តែស្ថានភាពអ្នកជំងឺមានវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរស្រួចស្រាវ ទោះក្រុមគ្រូពេទ្យយបានខិតខំសង្គ្រោះតាមបច្ចេកទេសយ៉ាងណាក៏ដោយក៏មិនអាចជួយសង្គ្រោះអ្នកជំងឺបាន៕
ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តក្រចេះ៖