(កោះកុង)៖ អាជ្ញាធរក្រុងខេមរភូមិន្ទ ខេត្តកោះកុង នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១នេះ បានបើកយុទ្ធនាការយកសំណាកតាមរយៈតេស្ត (Rapid Test) លើអាជីវករលក់ដូរ នៅផ្សារដងទង់ ស្ថិតនៅសង្កាត់ដងទង់ ជាលទ្ធផលបឋមរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន៥នាក់។

ការចេះយកសំណាកធ្វើតេស្តរហ័សនេះបានធ្វើឡើងក្រោមវត្តមានលោក ឈឹម ចិន អភិបាលរងក្រុងខេមរភូមិន្ទ, លោក លឹម ឌី ចៅសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ដោយសហការណ៍ជាមួយក្រុមលោកគ្រូពេទ្យមន្ទីរសុខាភិបាលខេត្តកោះកុង។

លោក ឈឹម ចិន បានឱ្យដឹងថា «ក្រោយពីរដ្ឋបាលខេត្តកោះកុងបានជូនដំណឹង ស្តីពីការយកសំណាកបងប្អូនអាជីវករនៅក្នុងផ្សារដងទង់ ដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកមានជំងឺកូវីដ១៩ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារស្រាវជ្រាវបុគ្គល និងទីតាំងរបស់រដ្ឋបាលខេត្តកោះកុង បានធ្វើតេស្តដោយប្រើឧបករណ៍តេស្តរហ័ស (Rapid Test) និងទទួលបានលទ្ធផលវិភាគវិជ្ជមានកូវិដ១៩ ចំនួន៥នាក់»

លោកបានបន្ថែមថា ដោយបងប្អូនអាជីវករលក់ដូរក្នុងគាត់បានយកដឹងកាន់ច្បាប់នៃការរីករាលដាលជំងឺកូវីដ១៩ ថ្ងៃនេះបងប្អូនបានស្ម័គ្រចិត្តចូលមកឱ្យក្រុមលោកគ្រូពេទ្យយកសំណាក់ធ្វើតេស្តរហ័ស ដើម្បីស្វែករកមេរោគកូវីដ១៩ ក្នុងចូលរួមទប់ស្កាត់កុំឱ្យមានការរីករាលដាលឆ្លងចូលក្នុងសហគមន៍ និងក្រុមគ្រួសារ។

ក្នុងឱកាសនេះលោកអភិបាលរងក្រុង បានធ្វើការអំពាវរនាវជាសាធារណៈឱ្យបងប្អូនអនុវត្តន៍តាមវិធានការណ៍របស់រាជរដ្ឋាភិបាល «៣ការពារ និង៣កុំ» និងអនុវត្តន៍តាមការផ្សព្វផ្សាយណែនាំអប់រំឱ្យបានខ្ពស់ពីព្រោះជំងឺកូវីដ១៩ មានហានិភ័យខ្ពស់ជាជំងឺឆ្លងសកល៕