(ភ្នំពេញ)៖ បុរសម្នាក់ទំនងជាស្រវឹងស្រាជ្រុល ដែលសង្ស័យថា មានតួនាទី ជាមន្ត្រីនគរបាលពាក់ស័ក្តិ៥ទៀតនោះ បានបើករថយន្តម៉ាក Toyota Land Cruiser ពណ៌ស្លែ បុករនាំងថ្មបែងចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់អស់៨ផ្ទាំង នៅ ម៉ោង១០៖០០នាទីយប់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦ នៅតាមផ្លូវម៉ៅសេទុង ក្នុងសង្កាត់បឹងសាឡា ខណ្ឌទួលគោក។
សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា ក្រោយបុករួចបុរសស្រវឹងស្រា ដែលសង្ស័យជានគរបាល (ក្នុងរថយន្តមានឯកសណ្ឋាន និងស័ក្តិ៥) បានទុករថយន្តចោល រត់គេចខ្លួនបាត់ដោយសុវត្ថិភាព៕