(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៤,៩៨៧,០៤៣នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ៩៦,០៤៩នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ២,២២៨,៩៣៨នាក់ (ស្លាប់ ៥៩,៥៣៩នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,៤២៤,៥១៨នាក់ (ស្លាប់ ២៤,៩៧៣នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៧៦៥,៩៤៩នាក់ (ស្លាប់ ៥,៣២៧នាក់)
* ថៃ ឆ្លងចំនួន ២៧០,៩២១នាក់ (ស្លាប់ ២,១៤១នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ១៦១,២១០នាក់ (ស្លាប់ ៣,៣៦៤នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦២,៥៩៩នាក់ (ស្លាប់ ៣៦នាក់)
* កម្ពុជា ឆ្លងចំនួន ៥២,៣៥០នាក់ (ស្លាប់ ៦៦០នាក់)
* វៀតណាម ឆ្លងចំនួន ១៨,១២១នាក់ (ស្លាប់ ៨៤នាក់)
* ទ្បាវ ឆ្លងចំនួន ២,១៧៦នាក់ (ស្លាប់ ៣នាក់)
* ព្រុយណេ ឆ្លងចំនួន ២៦១នាក់ (ស្លាប់ ៣នាក់)៕