(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថលចាំបាច់ (Digital Skil Essential) សម្រាប់មន្ត្រីរាជការក្រោមឱវាទក្រសួងចំនួន ៥៥០នាក់។ នេះបើតាមលិខិតរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែល Fresh News ទទួលបាននៅយប់ថ្ងៃទី០២ ខែកក្កដានេះ ។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បញ្ជាក់ថា ពិធីបើកវគ្គបណ្តុះបណ្តាលនេះ នឹងប្រព្រឹត្តទៅនៅ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៩៖០០ នាទីព្រឹក តាមប្រព័ន្ធវីដេអូ Zoom ក្រោមអធិបតីភាពលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍៕