(ឧត្តរមានជ័យ)៖ ខេត្តឧត្តរមានជ័យ បានចេញសេចក្តីប្រកាសព័ត៌មាន ពីការស្លាប់របស់បុរសអាយុ៤៥ឆ្នាំម្នាក់ នៅស្រុកអន្លង់វែង ដោយជំងឺកូវីដ១៩ និងបានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន៦៣នាក់ ជាសះស្បើយ៩នាក់ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១នេះ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test)។

បើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ បានបញ្ជាក់ថា បុរសដែលស្លាប់ដោយជំងឺកូវីដ១៩ មានឈ្មោះ ឈាង ថា ភេទប្រុសជ អាយុ៤៥ឆ្នាំ មុខរបរជាជាងសិប្បកម្ម រស់នៅភូមិព្រលាន ឃុំអន្លង់វែង ស្រុកអន្លង់វែង។ ដោយឡែកអ្នកជំងឺដែលរកឃើញថ្មីទាំង ៦៣នាក់ខាងលើនេះ គឺមានអ្នកជំងឺចំនួន ៤៨នាក់ ជាពលករ និងអ្នកធ្វើដំណើរមកពីប្រទេសថៃ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ បានរកឃើញជំងឺកូវីដ១៩ ចំនួន៧២៥ករណី ក្នុងនោះករណីនាំចូលពីបរទេសចំនួន៦៣៨ករណី និងឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ចំនួន ៨៦ករណី បានព្យាបាលជាសះស្បើយចំនួន ១២៩នាក់ ស្លាប់៣នាក់ និងកំពុងសម្រាកព្យាបាលចំនួន៥៩៣នាក់ ផងដែរ៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ៖