(កោះកុង)៖ អាជ្ញាធរខេត្តកោះកុង នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះ បានសេចក្ដីប្រកាសព័ត៌មានស្តីពីករណីស្លាប់ជនជាតិខ្មែរ ចំនួន ០២នាក់ ដោយសារជំងឺកូវីដ១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២ ខែកក្កដានេះ។
អាជ្ញាធរខេត្ត បានបញ្ជាក់ថា អ្នកជំងឺទាំង២នាក់ខាងនេះ រស់នៅស្រុកស្រែអំបិល។
អាជ្ញាធរខេត្តកោះកុង សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយគ្រួសារសព៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកោះកុង៖